Go there and contact

A museum in the heart of the city, where you can discover 2000 years of captivating history from the Funan era to the present day...
In the heart of the city, in a completely renovated colonial building, immerse yourself in 2000 years of Cambodian history - from the Funan era to the present day, via the Angkorian empire and the Cold War. A modern scenography, combining antique objects, illustrated panels, videos, educational games and touch screens, highlights the constant interactions between money, economics and politics through the ages. An audio guide in French and a children's booklet are also available, as well as a pleasant café-restaurant overlooking the garden.
Did you know? This review was written by our professional authors.
The strengths of this establishment:
Book the Best Activities with Get Your Guide
Members' reviews on SOSORO MUSEUM
The ratings and reviews below reflect the subjective opinions of members and not the opinion of The Little Witty.
នៅ សសរ យើងអាចអានសំណេរ និង មើលវីដេអូសំលេងជាភាសាខ្មែរជាច្រើនទាក់ទងនឹងរូបិយវត្ថុដែលប្រើប្រាស់នៅកម្ពុជា រាប់ចាប់ពីសម័យហ្វូណន សម័យចេនឡា សម័យអង្គរ សម័យចតុម្មុខ សម័យលង្វែក សម័យឧដុង្គ សម័យទំនើបក្រោមអាណានិគមបារាំង សម័យសង្គមរាស្រ្តនិយម សម័យលន់នល់ សម័យខ្មែរក្រហម និង សម័យបច្ចុប្បន្នផងដែរ។
ចំណេះដឹងប្លែកៗជាច្រើនទាក់ទងនឹងការវិវឌ្ឍនៃការប្រើប្រាស់ កាស(យើងច្រើនហៅថា កាក) ប្រាក់ មាស ក្រដាសប្រាស់ត្រូវបានពន្យល់ ព្រមទាំងមានការរាប់រាប់ត្រួសៗស្តីពីសម័យកាលនីមួយៗផង ធ្វើឲ្យសារមន្ទីនេះ ក្លាយជាកន្លែងដែលយើងអាចរៀនសូត្រផង ដើរលម្ហែផងក្នុងពេលតែមួយ។
ខ្ញុំចាប់អារម្មណ៍ជាងគេពីការប្រើប្រាស់ក្រដាសប្រាក់ក្នុងសម័យអាណានិគមបារាំង ដែលក្រដាស់ប្រាស់ចេញដោយធនាគារឥណ្ឌូចិន។ លុយខ្មែរយើង មានអក្សរវៀតណាម និង អក្សរឡាវ ហើយដូចគ្នាដែរ លុយឡាវ និង វៀតណាមក៏មានអក្សរខ្មែរផងដែរ។ នេះបញ្ជាក់ថា ក្នុងសម័យកាលនេះ ប្រទេសឥណ្ឌូចិនមិនមានការគ្រប់គ្រងលើរូបិយវត្ថុរបស់ខ្លួនទេ តែបារាំងទេដែលជាអ្នកគ្រប់គ្រង។
កម្ពុជាយើង ក្រោយទទួលបានឯករាជ្យឆ្នាំ១៩៥៣ យើងចំណាយពេលមួយឆ្នាំដើម្បីអាចក្លាយជាម្ចាស់គ្រប់គ្រងលើរូបិយវត្ថុរបស់ខ្លួនទាំងស្រុង គឺឆ្នាំ១៩៥៤ ដែលធនាគារជាតិត្រូវបានបង្កើតឡើង ហើយលុយរៀលក៏ចាប់មានកំណើតពីពេលនោះមក (កាលនោះ លោកតាស៉ឺន សាន ជាទេសាភិបាល)។
មានចំណុចជាច្រើនទៀតគួរឲ្យចាប់អារម្មណ៍ ដែលយើងអាចស្វែងយល់បន្ថែមបាននៅ សសរ។
បញ្ជាក់
តម្លៃចូល សម្រាប់ជនជាតិខ្មែរ គឺ ៤០០០ រៀល សម្រាប់មនុស្សធំ (ក្មេងដូចជា ២០០០រៀល តែចាំមិនច្បាស់)
សសរ បើកចាប់ពីម៉ោង៩ព្រឹក រៀងរាល់ថ្ងៃ លើកលែងថ្ងៃច័ន្ទដែលសម្រាក់។
ការដាក់បង្ហាញមានលក្ខណៈសំបូរបែប ដូច្នេះហើយ យើងត្រូវចំណាយពេលច្រើនម៉ោង បើដើរមើលលម្អិត។ ខ្ញុំផ្ទាល់ចំណាយពេល២ម៉ោងកន្លះ ដើរមើលបាន ប្រមាណ៣០ ៤០ ភាគរយ។ ទោះយ៉ាងនេះក្តី ក្នុងបរិវេន សសរ មានម៉ាស៊ីនត្រជាក់គ្រប់ទីកន្លែង និង តម្លៃសំបុត្រធូរថ្លៃផង យើងទៅច្រើនដងក៏ល្អ។
សម្រាប់អ្នកទៅជាក្រុម ឃើញមានបុគ្គលិកមគ្គុទេសន៍ ពន្យល់លើរូបបង្ហាញទាំងឡាយ តែប្រហែលជាត្រូវចំណាយថ្លៃសេវា (សួរពត៌មានបុគ្គលិកទីនោះបន្ថែមសម្រាប់សេចក្តីល្អិត)។